Antony បានផ្ទេរមក Old Trafford ត្រឹមតែ ៨៥ លានផោនប៉ុណ្ណោះ ក្នុងសប្តាហ៍នេះ ប៉ុន្តែត្រូវបានដាក់ចូលទៅក្នុងជម្រើស ១១ នាក់ដំបូងទល់នឹង Arsenal ដែលដឹកនាំដោយលោក Erik ten Hag។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបំប៉ោងសំណាញ់ទី Aaron Ramsdale នៅវគ្គទី១ ធ្វើឲ្យអ្នកគាំទ្របិសាចក្រហមទះដៃអបអរសាទរយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះដែរ កីឡាករជើងចាស់ Ronaldo បានចាប់ផ្តើមការប្រកួតនៅលើកៅអីបម្រុងសម្រាប់ការប្រកួតទីបួនជាប់ៗគ្នា។
Ronaldo វ័យ ៣៧ ឆ្នាំទើបតែចាប់ផ្តើម ១១ នាក់ដំបូងបានមួយប្រកួតប៉ុណ្ណោះ ក្នុងចំនោម ៥ ប្រកួតរបស់ Man Utd នៅរដូវកាលនេះ ដែលពេលនៅ បរាជ័យ ៤-០ ទល់នឹង Brentford។
ប៉ុន្តែចាប់តាំងពី Ten Hag បានទម្លាក់អតីតតារាឆ្នើមរបស់ Real Madrid ទៅកៅអីបម្រុង Man United បានឈ្នះបីប្រកួតជាប់ៗគ្នា ដោយឈានទៅដល់ការឈ្នះលើកទី ៤ ទល់នឹងក្រុម Arsenal ដែលកំពុងឈរនៅកំពូលតារាង។
ទោះជាយ៉ាងណាក៏ដោយ គាត់បានទុកការខកចិត្តនោះមួយឡែក នៅពេលដែលការខិតខំប្រឹងប្រែងរបស់ Antony វាយលុកចូលសំណាញ់ទី Arsenal គាត់បានក្រោកឈរឡើង ទះដៃអបអរសាទរដល់មិត្តរួមក្រុមថ្មីរបស់គាត់។
អ្នកគាំទ្រម្នាក់បានសរសេរប្រតិកម្មចំពោះរូបនេះលើ Twitter ថា៖ “មើលទៅដូចជាឪពុកកំពុងមានមោទកភាពចំពោះកូន”។
ម្នាក់ទៀតបានបញ្ចេញមតិថា៖ “គួរឲ្យគោរព Ronaldo!”
អ្នកគាំទ្រម្នាក់បាននិយាយថា “នេះជាមូលហេតុដែល Cristiano Ronaldo GOAT”។
អ្នកផ្សេងទៀតបានបញ្ចេញមតិថា៖ “ក្តីស្រលាញ់ដ៏ខ្លាំងពី Ronaldo”៕
ប្រភព៖ បរទេស