What's happened? Juve to pay United £ 1million for Ronaldo


What's happened? Juve to pay United £ 1million for Ronaldo
24November-2019
  • Sunday 24 November 2019
  • 09:37 PM

ក្លឹប Juventus នឹង​ត្រូវ​ទូទាត់​សាច់ប្រាក់​ប្រមាណ ១ លាន​ផោន​ឲ្យ​ទៅ​ក្លឹប Manchester United នា​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ។ រឿងរ៉ាវ​នេះ​បាន​កើត​មាន​ការ​ងឿងឆ្ងល់​ជុំវិញ​សំណាក់​អ្នក​គាំទ្រ ថា​តើ​មូលហេតុ​អ្វី​ទើប Juve សុខៗ​ត្រូវ​ទូទាត់​សាច់ប្រាក់​ឲ្យ​បិសាច​ក្រហម​ទៅ​វិញ?

Cristiano Ronaldo

ចម្លើយ​គឺ​វា​ទាក់ទិន​នឹង​ការ​ផ្លាស់ចេញ​របស់ Cristiano Ronaldo កាល​ពី​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ឆ្នាំ ២០១៨ ដោយ​ត្បិត​អី Ronaldo ចាកចេញ​ពី Real ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​ដំណាក់កាល​យុវជន​បុរស​ព័រទុយហ្គាល់​ស្ថិត​នៅ​ទ្រនំ​របស់​ក្លឹប Manchester United។

Cristiano Ronaldo

Cristiano Ronaldo

ត្បិត​ជា​ការ​ចរចា​រវាង​ភាគី​សង​ខាង​នៃ​ក្លឹប Juventus និង Real Madrid ប៉ុន្តែ​ក្លឹប Man Utd ចំណេញ​ពី​ការ​ដោះដូរ​នោះ​ដល់​ទៅ ២,២ លាន​ផោន​ឯ​ណោះ។ កាល​ពី​ឆ្នាំ​ចាស់​ក្លឹប​បាន​ទូទាត់​រំលោះ​លើក​ទី ១ អស់​ចំនួន ១,២ លាន​ផោន​រួច​មក​ហើយ ដោយ​ឡែក​នៅ​ឆ្នាំ​ក្រោយ​នឹង​ត្រូវ​ទូទាត់​បញ្ចប់​នូវ​ទឹក​ប្រាក់ ១ លាន​ផោន​បន្ថែម​ទៀត។

Sir Alex Ferguson

វា​ជា​ច្បាប់​ដែល​ក្លឹប​ជាប់​ឈ្មោះ​បណ្តុះបណ្តាល​កីឡាករ​មាន​សិទ្ធ​ទទួល​ភាគលាភ​រៀងរាល់​ការ​ផ្លាស់ប្តូរ​កីឡាករ​នៅ​លើ​ទីផ្សារ​ដោះដូរ ពោល​គឺ​តម្លៃ​ខ្លួន​កាន់​តែ​ថ្លៃ​នោះ​ទំហំ​ទទួល​បាន​ក៏​កាន់​តែ​ច្រើន។ FIFA ​បាន​បង្កើត​ច្បាប់ ‘Solidarity Payments’ នេះ​ឡើង នៅ​ឆ្នាំ ២០០១ ដោយ​រាល់​បណ្តា​ក្លឹប​ដែល​ចូលរួម​ចំណែក​បណ្តុះ​បណ្តាល​កីឡាករ​នៅ​ចន្លោះ​អាយុ ១២ ទៅ ២៣ ឆ្នាំ ក្លឹប​នោះ​នឹង​ទទួល​បាន​ភាគលាភ​នៅ​ពេល​ក្រោយ។

គួរ​រំឭក​ថា​ Ronaldo ​បាន​ផ្លាស់​មក United នៅ​តម្លៃ​ខ្លួន ១២,២ លាន​ផោន​នៅ​វ័យ ១៨ ឆ្នាំ ហើយ​ចាកចេញ​ពី Old Trafford ទៅ Real Madrid នៅ​ឆ្នាំ ២០០៩ ជាមួយ​តម្លៃ​ខ្លួន​ ៨០ លាន​ផោន៕ ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ តាម​សំឡេង​បោះឆ្នោត ‘លេខ ៧ អាស៊ី’ ជាប់​ឈ្មោះ​ជា​កីឡាករ Tottenham ល្អ​បំផុត​ប្រចាំ​ខែ

តាម​រយៈ​ការ​ចុះ​ផ្សាយ​លើ​ទំព័រ Tottenham Hotspur ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​​កីឡាករ Heung-min Son បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ Tottenham ដែល​ល្អ​បំផុត​ប្រចាំ​ខែ ផ្អែក​តាម​សំឡេង​បោះឆ្នោត​របស់​អ្នក​គាំទ្រ​នៅ​ខែ​តុលា ​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុមហ៊ុន​សហការ​ឧបត្ថម្ភ​ធំ​គឺ AIA។

Heung-min Son

គួរ​រំឭក​ថា​បេក្ខភាព​ដែល​ក្លឹប​បាន​ប្រកាស​ឲ្យ​ធ្វើ​ការ​បោះឆ្នោត​មាន ៣ រូប​ដូច​ជា Erik Lamela (៤ ប្រកួត ១ គ្រាប់ Assist ២), Harry Kane (៥ ប្រកួត ៤ គ្រាប់), Heugn-min Son (៥ ប្រកួត ៣ គ្រាប់)។

Heung-min Son

Heung-min Son

គួរ​រំឭក​ថា​នៅ​ខែ​កញ្ញា​កន្លង​ទៅ​ក៏​កីឡាករ​ពាក់​អាវ​លេខ ៧ ដែល​លេចធ្លោ​តំណាង​ឲ្យ​តំបន់​អាស៊ី​រូប​នេះ​ឈ្នះ​នាម​ជា​កីឡាករ​ល្អ​បំផុត​ផង​ដែរ ក្រោយ​ឆ្លង​កាត់​បេក្ខភាព ២ រូប​ឯ​ទៀត​មាន Winks និង Kane៕ ប្រភព៖ Tottenham Hotspur

Facebook Comments

ព័ត៌មានកីឡាថ្មីៗ