ក្លឹបទើបតែលើកពានរង្វាន់ UEFA Champions League ថ្មីថ្មោង គឺ Real Madrid លឺថាទទួលបានប្រាក់រង្វាន់សរុបមួយព្រឹត្តិការណ៍ គឺល្បាក់ជាង ៧០ លានផោនឯណោះ ឥឡូវល្ហិចល្ហៀងបានបង្វិលលុយត្រៀមមកថ្ពក់នុយធំ នៅឯក្របខ័ណ្ឌបារាំងហើយ។
Real Madrid
នោះគឺជាខ្សែបម្រើ Aurelien Tchouameni ដែលមានហាងឆេងតម្លៃខ្លួនល្បាក់ ៦០ លានផោន។ បុរសវ័យ ២២ ឆ្នាំ គេបង្ហាញទម្រង់លេងបានល្អខ្លាំង ឲ្យក្លឹប AS Monaco នៅរដូវកាល ២០២១/២២ កន្លងទៅ ពោលអាចរកបាន ៣ គ្រាប់និង Assist ២ លើក ក្នុងនាមជាខ្សែបម្រើការពារ លេងនៅតំបន់ស្នូលកណ្តាល។
បើតាមសារព័ត៌មាន RMC Sport ចុះផ្សាយថា ក្លឹបអធិរាជស កំពុងពន្លឿនល្បឿននៃការចរចាកីឡាករខាងលើហើយ បន្ទាប់ពីក្លឹបទើបតែលើកពានអឺរ៉ុបថ្មីថ្មោង។ នេះក៏ទំនងនឹងបន្ថែមភាគរយឲ្យ Real អាចប្រជែងយកឈ្នះទៅលើ Chelsea, Liverpool និង PSG ជាដើម ជុំវិញការចង់បាន។
Tchouameni
Tchouameni
បញ្ជាក់បន្តិច កីឡាករបារាំង សេសសល់កុងត្រាជាមួយក្លឹបអាណាព្យាបាលដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ហើយវារាប់ជាបទពិសោធន៍លើកដំបូងក្នុងការទៅចូលរួមនៅក្លឹបក្រៅប្រទេសកំណើត។ ចំពោះគោលដៅ Real ដែលចង់បានយុវជនខាងលើ គឺត្រៀមទុកមកជំនួសកន្លែង Luka Modric និង Toni Kroos ដែលមានអាយុកាន់តែចំណាស់ និងត្រៀមផុតកុងត្រាផងនោះ៕
ប្រភព៖ RMC Sport