Wolves កំពុងធ្វើការផ្ទេរមួយសម្រាប់អតីតខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Diego Costa ចំពេលដែលកីឡាករចំណូលថ្មី Sasa Kalajdzic នឹងត្រូវអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីរងរបួសសរសៃពួរគន្លាក់ជើងពេលបង្ហាញខ្លួនលើកដំបូងក្នុងជ័យជម្នះលើក្រុម Southampton។
កីឡាករសញ្ជាតិអូទ្រីស Kalajdzic ត្រូវបានប្តូរចេញនៅតង់ទី១ បន្ទាប់ពីផ្ទេរពី Stuttgart កាលពីខែមុនក្នុងតម្លៃ ១៥ លានផោន។
Costa វ័យ ៣៣ ឆ្នាំកំពុងត្រូវបានក្លាយជាអ្នកជំនួស Kalajdzic ដែលនឹងធ្វើដំណើរមកដល់ Midlands សម្រាប់ការសាកល្បងដែលចាប់ផ្តើមនៅថ្ងៃអង្គារ។
គាត់បានក្លាយជាកីឡាករដែលមិនមានតម្លៃផ្ទេរ ចាប់តាំងពីខែមករា បន្ទាប់ពីកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់នៅក្លឹប Atletico Mineiro របស់ប្រទេសប្រេស៊ីល ដូច្នេះហើយទើបគាត់អាចចុះហត្ថលេខានៅក្រៅទីផ្សារដោះដូរកីឡាករ។
Costa បានចំណាយពេល ៣ ឆ្នាំនៅ Chelsea ពីឆ្នាំ ២០១៤ ដល់ ២០១៧ ដោយស៊ុតបញ្ចូលទីបាន ៥២ គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៩ ដង និងជួយក្រុមតោខៀវឱ្យឈ្នះពានរង្វាន់លីគចំនួនពីរដង៕
ប្រភព៖ បរទេស