សម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាខាងមុខនេះ អ្នកគាំទ្រនឹងពិបាកស្វែងរកការកម្សាន្ដមិនខាន ពោលគឺទោះជាក្នុងការប្រកួតក៏មិនអាចផឹកស្រាបៀតាមតែចិត្តបានដែរ។
កាតាជាប្រទេសកាន់សាសនាម៉ូស្លីមទីមួយហើយដែលទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំដូចជា World Cup បែបនេះ។ តែយ៉ាងណា អ្នកគាំទ្រក៏មិនសប្បាយចិត្តចំពោះច្បាប់មួយចំនួនផងដែរ ជាពិសេសការអបអរអំឡុងការប្រកួត។ ដោយសារតែប្រទេសនេះកាន់សាសនាម៉ូស្លីម ដូច្នេះហើយពួកគេមិនមានលក់ស្រាបៀរតាមចិត្តចង់នោះទេ។ នេះមានន័យថា ការលក់ស្រាបៀរឱ្យអ្នកគាំទ្រនឹងមានតែនៅកីឡដ្ឋានខ្លះប៉ុណ្ណោះ ហើយមានពេលកំណត់ថែមទៀត។
ដោយឡែកការអបអរ និងកម្សាន្ដនៅពេលរាត្រីវិញក៏ត្រូវបានហាមឃាត់ផងដែរ។ គូស្នេហ៍ដែលមិនទាន់រៀបការ នឹងមិនអាចរួមគ្រែគ្នាបានឡើយ។ ការស្លៀកពាក់សិចស៊ីក៏មិនអាចថែមទៀតនៅតាមទីសាធាណៈនានា។ ដោយបម្រាមទាំងនេះនឹងធ្វើឱ្យអ្នកគាំទ្រ ជាពិសេសមកពីតំបន់អឺរ៉ុបធុញទ្រាន់ជាក់ជាមិនខាន៕ ប្រភព ៖ dailymail