ក្លឹប Manchester United ត្រូវបានគេដឹងថាជិតទិញបានខ្សែបម្រើ Bruno Fernandes ហើយ ក្រោយពីភ្នាក់ងាររបស់កីឡាកររូបនេះ កំពុងស្ថិតនៅអង់គ្លេសចរចាជាមួយថ្នាក់ដឹកនាំបិសាចក្រហម។
Man Utd ហានចំណាយលើខ្សែបម្រើខាងលើនេះក្នុងតម្លៃ៥៥លានផោន។ ការចរចានៅតែបន្ដ ហើយភ្នាក់ងាររបស់ Bruno ក៏កំពុងនៅអង់គ្លេស ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបានក្នុងការផ្ទេរនាខែមករានេះផងដែរ។ ក្រុមបិសាចក្រហមពិតជាត្រូវការខ្សែបម្រើខ្លាំងណាស់ ព្រោះថាពួកគេកំពុងមានបញ្ហាក្នុងតំបន់នេះ ដោយសារតែ Scott McTominay និង Paul Pogba របួសមិនអាចចូលលេងបាន។
លោក Ole បានទៅមើលជើងរបស់ Bruno ដោយផ្ទាល់ កាលពីរូបគេលេងឱ្យក្រុម Sporting យកឈ្នះលើក្រុម Porto ។ លោកជឿជាក់ថាកីឡាកររូបនេះនឹងអាចជួយក្រុមបានច្រើនមិនខានសម្រាប់ការប្រកួតនាពេលខាងមុខ ប្រសិនបើអាចនាំយកបាន។ កីឡាករវ័យ២៥ឆ្នាំរកបាន១២គ្រាប់ហើយនារដូវកាលនេះ ស្របពេលរដូវកាលមុនរូបគេរកបាន២៧គ្រាប់៕ប្រភព៖ Dailymail