Barcelona ទទួលបានកៅអីរួចរាល់ហើយក្នុងពានរង្វាន់ UEFA Champions League រដូវកាល ២០២៤/២០២៥ តែមិនទាន់ច្បាស់នៅឡើយទេថាស្ថិតនៅ Pot មួយណា។
ថ្វីដ្បិតតែស្ទើរតែអស់ឱកាសជាមួយ Real Madrid ក្នុងការប្រជែងដណ្តើមពាន Laliga ក៏ដោយប៉ុន្តែ Barcelona កំពុងតែប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខពីរ។ ការសម្រេចចិត្តនៅបន្ដរបស់ Xavi Hernandez បានបន្ថែមស្ថេរភាពបន្ថែមទៀតសម្រាប់ផែនការរបស់ក្លឹបនៅក្នុងប៉ុន្មានខែខាងមុខ។ បច្ចុប្បន្ន Barcelona កំពុងស្ថិតក្នុង Pot 1 សម្រាប់ការចាប់ឆ្នោតជាមួយនឹងការកែប្រែច្បាប់ថ្មី Champions League ដែលនឹងមកដល់នៅរដូវកាលក្រោយ ដោយប្តូរទៅជាទម្រង់ ‘League Style’ វិញ។
ការប្រកួតនៅតំបន់អឺរ៉ុបដែលនៅសេសសល់ក្នុងរដូវកាលនេះ Bayer Leverkusen របស់ Xabi Alonso នឹងមានឥទ្ធិពលដើរលើតួនាទីដ៏សំខាន់លើការប្រកួតចុងក្រោយនេះ ។ Alonso បានដឹកនាំ Leverkusen ឱ្យឈ្នះពាន Bundesliga លើកដំបូងមិនធ្លាប់មាន ហើយពួកគេកំពុងជិតឈានទៅដល់វគ្ គ ផ្តាច់ព្រ័ត្រ UEFA Europa League ទៀតផង។ ការទទួលជ័យជម្នះក្នុងលទ្ធផល ២-០ នៅជើងទីមួយលើទឹកដី AS Roma បានធ្វើឱ្យពួកគេមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ។ ពេលនេះពិន្ទុសរុបរួមនៅ UEFA របស់ Leverkusen កំពុងស្មើជាមួយ Barcelona មានន័យថាបើ Leverkusen ឈ្នះការប្រកួតជើងទី២ ឬស្មើ Roma ក្នុងរយៈពេល ៩០នាទី ពិន្ទុពួកគេនឹងយកឈ្នះលើក្រុម Barcelona ដូចនេះ ក្រុមរបស់ Xavi នឹងធ្លាក់ចូលទៅក្នុង Pot 2 សម្រាប់ការចាប់ឆ្នោតនៅខែសីហាខាងមុខ។
ប្រភព បរទេស