អតីតកីឡាកររបស់ក្លឹប Manchester City គឺ Yaya Toure បានចុចឈ្មោះអតីតកីឡាករធ្លាប់លេងឲ្យ Chelsea និងកំពុងលេងឲ្យ Man Utd គឺ Nemanja Matic ថាជាគូបដិបក្ខដ៏តានតឹងបំផុតមួយនៅលើទីលានប្រកួត។ ជាញឹកញយអ្នកទាំងពីររមែងប៉ះគ្នា ព្រោះរួមអាជីពក្នុងលីគ Premier League តែមួយ។
ប្រាប់សារព័ត៌មាន The Times អតីតខ្សែបម្រើឲ្យ City និយាយថា៖ “Nemanja Matic គឺពិតជាស្មុគស្មាញបំផុត ដោយគាត់មិនលឿនទេ តែគាត់មានភាពឆ្លាតវៃ និងរឹងមាំ”។
លោកសង្កត់ធ្ងន់៖ “គាត់ស្ថិតក្នុងចំណោមគូប្រជែងទាំងអស់ដែលខ្ញុំធ្លាប់បានជួប ដោយខ្ញុំក៏តែងតែមើលពួកគេមុនការប្រកួតយ៉ាងប្រយ័ត្នបំផុត ដើម្បីចាប់បានចំណុចខ្សោយនៃម្នាក់ៗ”។
រំឭកថា Yaya Toure ធ្លាប់លេងនៅ Man City អស់រយៈពេល ៨ ឆ្នាំចាប់តាំងពីឆ្នាំ ២០១០ មកទល់ ២០១៨ មុនផ្លាស់ទៅចូលរួមនៅ Olympiacos បានមួយឆ្នាំ ហើយបន្តលេងឲ្យក្លឹបចិន Huanghai ទល់សព្វថ្ងៃ៕ ប្រភព៖ FoxSportAsia