អ្នកចាត់ការលោក Zinedine Zidane បានបញ្ជាក់ច្បាស់ការថាវត្តមាន Eden Hazard ដែលជាអ្នកស្នងតំណែងអាវលេខ ៧ ថ្មីនៅក្លឹប Real Madrid នឹងមានការបង្ហាញខ្លួននៅថ្ងៃស្អែកនេះ ដែលជាជំនួបទល់ក្លឹប Levante លេងនៅម៉ោង ០៦:០០ ល្ងាច (ម៉ោងនៅកម្ពុជា)។
Hazard បានជួបបញ្ហារបួសបន្តិចបន្តួចដែលត្រូវការពេលសម្រាកព្យាបាល ៣ ទៅ ៤ សប្តាហ៍មុនពេលបើករដូវកាល ២០១៩/២០ រុញឲ្យរូបគេពុំបានបង្ហាញខ្លួននៅ ៣ ជុំដំបូងសម្រាប់ក្របខ័ណ្ឌ LaLiga។
កន្លងទៅកីឡាកររូបនេះក៏ទើបបង្ហាញខ្លួនលេងឲ្យជម្រើសជាតិបែលហ្សិកបានធម្មតាផងដែរ បែបនេះក៏ ១០០ ភាគរយដែល Hazard អាចវិលមកជួយក្រុម Real Madrid វិញបាន។ អ៊ីចឹងចាំមើលតើអតីតខ្សែប្រយុទ្ធតោខៀវរូបនេះអាចរកគ្រាប់បាល់នៅប្រកួតដំបូងបានដែរទេ?