ខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Rodrygo ត្រូវបានលោក Zidane អ្នកចាត់ការក្រុមកោះហៅមកលេងឈុតធំ ក្រោយពីសមាជិកជាច្រើននាក់បានរងរបួស។
Real Madrid នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Levante នៅម៉ោង៦ល្ងាចនេះ។ វានឹងក្លាយជាប្រកួតចាប់អារម្មណ៍មួយសម្រាប់អ្នកគាំទ្រ ដោយ Eden Hazard អាចនឹងចូលលេងបានហើយ ប៉ុន្តែអ្វីដែលមិនល្អនោះគឺសមាជិកក្រុមដទៃទៀតបានរបួសច្រើន។ Fede Valverde, Luka Modric, Isco និង Marco Asensio សុទ្ធតែមិនអាចលេងបាននៅប្រកួតល្ងាចនេះ។
ដូច្នេះហើយទើបលោក Zidane បានហៅយុវជនឆ្នើមរបស់ខ្លួន Rodrygo មករួចក្រុម ដើម្បីបម្រុងទុក ប្រសិនបើមានឱកាសនឹងដាក់រូបគេឱ្យបង្ហាញខ្លួនតែម្ដង។ កីឡាករប្រេស៊ីលនេះ ក្រុម Real Madrid ប្រជែងជាមួយក្រុមដទៃទៀតជាច្រើន ទម្រាំទិញយកមកបាន៕ប្រភព៖ Marca