Zidane is reviving Real Madrid in the absence of Ronaldo


Zidane is reviving Real Madrid in the absence of Ronaldo
27November-2019
  • Wednesday 27 November 2019
  • 01:19 AM

ក្រុម Real Madrid ​នា​រដូវ​កាល​នេះ ​បាន​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ​ក្រោយ​ពី​អវត្តមាន​របស់ Cristiano Ronaldo ​ដែល​បាន​ចាកចេញ​ពី​ក្រុម​ទៅ។​

រដូវ​កាល​មុន ​អត់​មាន Ronaldo ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ហាក់​ដូចជា​បាត់​បង់​អ្វី​ម្យ៉ាង​ជា​ពិសេស​ការ​រក​គ្រាប់​បាល់​នៅ​តំបន់​ខាង​លើ។ ​តែ​នា​រដូវ​កាល​នេះ​វិញ ​ក្រោយ​ពី​លោក Zidane ​បាន​ទិញ​ចូល​កីឡាករ​ថ្មី​ៗ​ជា​ច្រើន ​និង​ជ្រើសរើស​យក​យុវជន​មក​ពង្រឹង​ក្រុម​នោះ ​ហាក់​មាន​ភាព​ប្លែក​និង​ល្អ​ប្រសើរ។ ជាក់​ស្ដែង​នៅ​តំបន់​ខាង​លើ Hazard ​និង Rodrygo ​ចាប់​ផ្ដើម​លេង​កាន់​តែ​យល់​ចិត្ត​គ្នា​ជាមួយ Benzema ​។ ស្រប​ពេល Bale ​វិញ ​ទោះ​ជា​មាន​រឿង​កើត​ឡើង​ច្រើន​មែន ប៉ុន្តែ​បើ​មើល​ទៅ​លើ​ទម្រង់​លេង​របស់​គេ ​ក៏​ល្អ​មួយ​កម្រិត​ផង​ដែរ។

តំបន់​បម្រើ​វិញ Zidane ​បាន​ផ្ដល់​ទំនុក​ចិត្ត​លើ ​Casemiro ​ដូច​ដែល​លោក​ធ្លាប់​ធ្វើ​ពី​មុន​មក។ បូក​រួម​ជាមួយ​យុវជន​កំពុង​ឡើង​ជើង ​Fede Valverde ​ម្នាក់​ទៀត ​បាន​ធ្វើ​ឱ្យ​បម្រើ​ការពារ ​និង​ឡើង​ទៅ​ប្រយុទ្ធ​មាន​ភាព​រឹងមាំ ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។  Valverde ​បាន​ក្លាយ​ជា​យុវជន​ម្នាក់​ដែល​លោក Zidane ​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​ជាង​គេ ​ក្នុង​ចំណោម​កីឡាករ​ទើប​កោះហៅ​ថ្មី​ៗ​នេះ។

រឿង​សំណាញ់​ទី​វិញ ​បើ​ទោះ​ជា​ប៉ុន្មាន​ប្រកួត​ដំបូង ​Thibaut Courtois ​របូត​គ្រាប់​បាល់​ញឹក​មែន ប៉ុន្តែ​ក្រោយ​ពី​លោក Zidane ​នៅ​តែ​ផ្ដល់​ទំនុក​ចិត្ត​លើ​គេ​មក ​បច្ចុប្បន្ន Courtois ​បាន​បំបែក​កំណត់ត្រា​រក្សា​សំណាញ់​ទី​របស់ Keylor Navas ​បាន​បាត់​ទៅហើយ។ ឆ្លង​កាត់​១៣​ប្រកួត​មក​នេះ ​ក្រុម Real Madrid ​មាន​គ្រាប់​បាល់​ចំណេញ​១៨​គ្រាប់ ​តិច​ជាង​ក្រុម Barcelona ​តែ​១​គ្រាប់​ប៉ុណ្ណោះ។ ​​ក្រុម​ទាំង​ពីរ​នេះ ​ក៏​មាន​ពិន្ទុ​ស្មើ​គ្នា ២៨​ពិន្ទុ​ដែរ៕បហរភព៖ Marca

Facebook Comments

ព័ត៌មានកីឡាថ្មីៗ