លោក Zidane អ្នកចាត់ការក្រុម Real Madrid មិនចង់ឱ្យខ្សែប្រយុទ្ធ Lionel Messi ចាកចេញពីក្របខណ្ឌ La Liga នោះទេ នៅពេលចប់រដូវកាលនេះ។
Messi នឹងអស់កុងត្រាជាមួយក្រុមអ្នកមានបុណ្យ FC Barcelona ត្រឹមចប់រដូវកាលនេះហើយ។ ស្របពេលការចរចាកុងត្រាថ្មីណាមួយនោះ នៅមិនទាន់កើតមានឡើងឡើយ ខណៈដែលមានក្លឹបជាច្រើនកំពុងចង់បានកីឡាករអាហ្សង់ទីនរូបនេះទៅដែរ។ ដោយក្នុងនោះមាន Man City និង PSG ជាដើម។
ជាមួយដំណឹងនេះដែរ Zidane បាននិយាយថា៖ “ខ្ញុំមិនចង់វាជា Clasico ចុងក្រោយរបស់ Messi នោះទេ។ ឱ្យគាត់នៅបន្ដទៀតទៅ គាត់នឹងល្អនៅទីនោះ វានឹងល្អសម្រាប់ La Liga ប្រសិនបើគាត់សម្រេចចិត្តនៅបន្ដទៀត”៕ប្រភព Marca