ព្រឺសម្បុរ! Real Madrid ថាអ្នកគាំទ្រជាង ៨២,០០០ នាក់ នឹងរង់ចាំទទួលការបង្ហាញខ្លួនជាផ្លូវការរបស់ Mbappe

       ក្លឹបយក្ស LaLiga បានរៀបចំទទួលក្នុងការបង្ហាញខ្លួនតារាឆ្នើមរបស់បារាំងនៅឯ Estadio Santiago Bernabéu ដែលត្រូវបានបំផុសគំនិតដោយ Taylor Swift។ Kylian Mbappe បានក្លាយជាកីឡាកររបស់ Real Madrid ជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ហើយត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាផ្លូវការដោយក្លឹបយក្ស LaLiga នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា គឺពីរថ្ងៃបន្ទាប់ពីការប្រកួត Euro ២០២៤ វគ្គផ្តាច់ព្រ័ត្រ។ មិនថាបារាំងបានលេងដល់ពេលនោះឬអត់នោះទេ Madrid គ្រោងនឹងរៀបចំពិធីដង្ហែរ “galáctico ឬ អ្នកចម្បាំង” ថ្មីរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនោះ។

របៀបដែល Real Madrid គ្រោងនឹងបង្ហាញ Kylian Mbappé

       ប្រសិនបើ ក្រុមមាន់គគបារាំង ចាញ់ព័រទុយហ្គាល់ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រ (៥ កក្កដា) ឬចាញ់អេស្ប៉ាញ ឬអាឡឺម៉ង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃអង្គារ ទី៩ ខែកក្កដា នោះ Mbappé នឹងអាចរីករាយវិស្សមកាលខ្លី (និងធ្វើការព្យាបាល់ច្រមុះរបស់គាត់) ក្នុងអំឡុងពេលនោះ។ ពេលវេលាដែលគាត់នឹងឈប់សម្រាកភ្លាមៗនៅទីក្រុងម៉ាឌ្រីដដើម្បីពិនិត្យសុខភាពនៅព្រឹកថ្ងៃទី១៦ ខែកក្កដាមុនពេលត្រូវបានបង្ហាញនៅពេលរសៀលនៅម៉ោង ៧យប់ (ម៉ោងក្នុងប្រទេសអេស្ប៉ាញ)។

        ដូចដែលអ្នកអាចរំពឹងទុក ម៉ាឌ្រីដមានគម្រោងដ៏អស្ចារ្យដើម្បីបង្ហាញមនុស្សគ្រប់គ្នាថាទីបំផុតពួកគេបានទទួលកីឡាកររបស់ពួកគេចង់បានជាយូរមកហើយ។ ប្រភពពីខាងផ្ទៃក្នុងក្លឹបបាននិយាយថា៖ “វានឹងក្លាយជាការបង្ហាញដ៏អស្ចារ្យបំផុតក្នុងកីឡាករបាល់ទាត់ក្នុងប្រវត្តិសាស្ត្រ”  Mbappé ដែលបានចុះកុងត្រារហូតដល់ឆ្នាំ ២០២៩ នឹងមិនមានការងឿងឆ្ងល់ទេថា តើគាត់មានសារៈសំខាន់យ៉ាងណាចំពោះក្លឹបថ្មីរបស់គាត់ចាប់តាំងពីថ្ងៃដំបូង។

       កីឡាករសញ្ជាតិបារាំងរូបនេះនឹងធ្វើដំណើរចេញពីខាងក្នុងកីឡដ្ឋាន Estadio Santiago Bernabéu ទៅកាន់ទីវាលតាមរយៈផ្លូវដើរ ដោយស្លៀកពាក់ឈុតថ្មីរបស់ Real Madrid សម្រាប់រដូវកាល ២០២៤/២៥។ អ្នកគាំទ្រជាង ៨០,០០០ ត្រូវបានគេរំពឹងថានឹងចូលរួមព្រឹត្តិការណ៍នេះ ដើម្បីបានមើលឃើញជាលើកដំបូងពីកីឡាករបារាំងដែលពាក់អាវ លេខ៩ របស់គាត់។ តែនេះប្រហែលមិនមែនជាលេខដែលគាត់ចង់បាននោះទេ ប៉ុន្តែកីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងត្រូវរង់ចាំយ៉ាងហោចណាស់មួយឆ្នាំដើម្បីយកដៃរបស់គាត់ចាប់ប៉ះនៅលើលេខ ១០ ដែលគាត់ចូលចិត្ត ដែលនៅតែជាកម្មសិទ្ធិរបស់វីរបុរសក្លឹប Luka Modric ពេលបច្ចុប្បន្ន។

Mbappé ត្រៀមស្វាគមន៍ដូច Taylor Swift

     ផ្លូវដើរដែលបានរៀបរាប់ខាងលើនឹងភ្ជាប់ជាមួយផ្លូវរូងក្រោមដីទៅដំណាក់កាលមួយដែលនឹងត្រូវបានរៀបចំនៅពីមុខ ‘Fondo Norte’  (ច្រកទ្វាខាងជើង)។  នោះមានន័យថា ច្រកចូលរបស់ Mbappé ដែលនឹងរួមបញ្ចូលការបាញ់កាំជ្រួចតាមបែប WWE នឹងស្រដៀងទៅនឹង Taylor Swift នៅពេលដែលនាងសម្តែងនៅរដ្ឋធានីអេស្ប៉ាញកាលពីប៉ុន្មានសប្តាហ៍មុន។

     តន្ត្រី​ផ្ទាល់​នឹង​ត្រូវ​បាន​លេង​ពី​ខាង​មុខ​ឆាក ដោយ​មាន​ភ្ញៀវ​និង​អ្នក​គាំទ្រ​រីករាយ​នឹង​សកម្មភាព​ទាំង​នៅ​លើ​ទីលាន (និងកន្លែងអង្គុយជុំវីញកីឡដ្ឋាន) និង​នៅ​កន្លែង​ឈរ​ទាំងបីកន្លែង។ វាប្រៀបដូចជាការប្រគុំតន្ត្រីដ៏ធំមួយ។ ប្រធានក្លឹប Real Madrid លោក Florentino Pérez នឹងដើរតួជាម្ចាស់កម្មវីធី អមដោយប្រធានកិត្តិយស និងជាវីរបុរសក្លឹបលោក Pirri ។

      ផ្ទាំង LCD 360º ថ្មីរបស់ Bernabéu នឹងបង្ហាញរូបភាព និង វីដេអូ ក្នុងអាជីពរបស់ Mbappé រហូតមកដល់បច្ចុប្បន្ន ដែលជាចំណុចលេចធ្លោក្នុងជ័យជម្នះរបស់ប្រទេសបារាំងក្នុងការប្រកួត World Cup ២០១៨ ។ កាំជ្រួច និង ភ្ញាក់ផ្អើលជាច្រើនផ្សេងទៀត ក៏ស្ថិតនៅក្នុងរបៀបវារៈផងដែរ។ សូមរង់ចាំតាមដានទាំងអស់គ្នាថា តើនៅថ្ងៃទី១៦ ខែកក្កដា ពួកគេនឹងធ្វើអ្វីខ្លះ និងមានរឿងអស្ចារ្យអ្វីខ្លះនៅពេលនោះ។

 

 

ប្រភព បរទេស

Room Size : Bed Type :
Occupancy : Bed Size :
View : Smoking :
Furniture : Drinks :
Check Out : Call Girl:

Facebook Comments